ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា និងទិសដៅបន្តខែកក្កដា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា និងទិសដៅបន្តខែកក្កដា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង លោក លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធចំនួន៥១រូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានសមិទ្ធផលការងារគួរឱ្យកត់សម្គាល់ជូនអគ្គនាយកដ្ឋានដែលជាសេនាធិការឱ្យក្រសួងមហាផ្ទៃ។

 

បន្ទាប់មកឯកឧត្តម បានដាក់ឱ្យអង្គប្រជុំធ្វើការពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារប្រចាំខែមិថុនា និងទិសដៅបន្តខែកក្កដា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយពិនិត្យទៅលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដំណោះស្រាយ។

ជាកិច្ចបញ្ចប់ ឯកឧត្តម សួស ប្រាថ្នា បានធ្វើការបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅការងារបន្ត ព្រមទាំងបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ឱ្យបន្តចូលរួមអនុវត្តតួនាទីភារកិច្ច និងទិសដៅការងារអាទិភាពរបស់អគ្គនាយកដ្ឋាបាល ដើម្បីចូលរួមគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនាមជាសេនាធិការក្រសួងមហាផ្ទៃ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *