គួរបញ្ជាក់ដែរថា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នាថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំវក ឆស័ក ព.ស.២៥៤៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះគោរមងារ “ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ…
Category: ព័ត៌មានអន្តរជាតិ
រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។…
សម្ដេចធិបតី៖ ខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជាទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ជាខួប ២០ ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាទៅជាកម្ពុជាថ្មីដែលបាន និង កំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និង សកល, ក៏ដូចជា ការការពារសន្តិភាពពិភពលោក
នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ…
លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូតបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង…
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ
នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Francisco P. Tiu Laurel, Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប,…
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ និងប្រគល់អំណោយជូនដល់កងទ័ពជួរមុខទិសទី៤ យោធភូមិភាគ៥ ប្រចាំការក្នុងឃុំថ្មដា
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក សំ ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយព្រះមេគុណខេត្ត និងព្រះអនុគណក្រុង ស្រុក និង មន្ទីរ មួយចំនួន ចុះជួបសំណេះសំណាល…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្ត ពាក់ព័ន្ធនឹងការងារជួញដូរមនុស្សនៅកម្ពុជា
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្តពាក់ព័ន្ធនឹងការងារជួញដូរមនុស្សនៅកម្ពុជា នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ៕
សម្ដេច មហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញជួបជាមួយ ឯកឧត្តម Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី២៣ តុលា ២០២៦ Receiving a courtesy call and having a discussion with His Excellency Francisco P. Tiu Laurel…
សម្ដេច មហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញដឹកនាំមកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយនឹងពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤៖
១-របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ៩ខែ ឆ្នាំ២០២៦ និងការកែសម្រួលក្របខ័ណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម (MTFF)។ ២-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៧។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៣ តុលា ២០២៦ ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
សម្ដេច មហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញជួបជាមួយ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី២៣ តុលា ២០២៦ Receiving a courtesy call and having a discussion with Her Excellency Silke Röfer, Ambassador Extraordinary…