Category: ព័ត៌មានជាតិ
សូមថ្វាយព្រះពរព្រះរាជពិធីខួបលើកទី ២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជានុរាស្ត្រខ្មែរយូរអង្វែងតរៀងទៅ
២៩ តុលា ២០០៤ – ២៩ តុលា ២០២៦ ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋ ១៦គ្រួសារ ទៅទទួលផ្ទះ និងដីឡូតិ៍បង្កបង្កើនផល នៅខេត្តស្ទឹងត្រែង
ពោធិ៍សាត់៖ ក្រោមម្លប់សន្តិភាព និងការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជីវិតថ្មី និងក្តីសង្ឃឹមថ្មី របស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន១៦គ្រួសារ នៅខេត្តពោធិ៍សាត់ ត្រូវបានបើកទំព័រឡើងយ៉ាងស្រស់បំព្រង នៅទឹកដីថ្មីឯខេត្តស្ទឹងត្រែង។ ជាក់ស្តែងនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល ផ្តល់អំណោយ និងជូនដំណើរគ្រួសារប្រជាពលរដ្ឋ…
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីអបអរសាទរខួបលើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
តាកែវ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នេះ នៅបរិវេណសួនច្បារមាត់បឹងតាកែវ រដ្ឋបាលខេត្តតាកែវបានរៀបចំ ព្រះរាជពិធីអបអរសាទរខួបលើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩ តុលា ២០០៤ – ២៩ តុលា ២០២៦) ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី…
អបអរសាទរគម្រប់ខួបលើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩ តុលា ២០០៤ – ២៩ តុលា ២០២៦)
គួរបញ្ជាក់ដែរថា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នាថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំវក ឆស័ក ព.ស.២៥៤៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះគោរមងារ “ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ។
ធនធានមនុស្ស គឺជាអាទិភាពរបស់ប្រទេសជាតិ ព្រោះធនធានមនុស្ស គឺជាគន្លឹះក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ការអភិវឌ្ឍធនធានមនុស្ស គឺឈរលើកត្តាសំខាន់ ៣ គឺ៖ ១. សុខភាព, ២. ចំណេះដឹង និងបំនិន និង៣. ជីវភាព (មុខរបរ និងការងារ)។ ក្នុងការប្រឡងលើកនេះ បេក្ខជនបានមកប្រឡងសរុប ១៤៩.៨៧១នាក់…
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម។ វិមានសាមគ្គីភាព, ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក…
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសំណើសុំជួយអន្តរាគមន៍ទប់ស្កាត់ការអនុវត្តគម្រោងនៅមុខក្រុមហ៊ុន ហឹរ៉ាយហ្សិន អៅដរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសំណើសុំជួយអន្តរាគមន៍ទប់ស្កាត់ការអនុវត្តគម្រោងនៅមុខក្រុមហ៊ុន ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។…
ស្នងការនគរបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមត្រួតពិនិត្យដំណើរការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសឆ្នាំ២០២៦
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បេក្ខជន បេក្ខនារី បានចូលរួមប្រឡងប្រជែងសមត្ថភាពចំណេះដឹង ក្នុងការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោមការណែនាំ និងត្រួតពិនិត្យដំណើរការប្រឡងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្វាយ ចាន់ដា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦៕