ស្នងការនគរបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមត្រួតពិនិត្យដំណើរការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសឆ្នាំ២០២៦
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បេក្ខជន បេក្ខនារី បានចូលរួមប្រឡងប្រជែងសមត្ថភាពចំណេះដឹង ក្នុងការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោមការណែនាំ និងត្រួតពិនិត្យដំណើរការប្រឡងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្វាយ ចាន់ដា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់។
ដំណើរការប្រឡងបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើការរៀបចំ និងការគ្រប់គ្រងការប្រឡង សំដៅធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន មានរបៀបរៀបរយ តម្លាភាព និងយុត្តិធម៌ ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ដែលមានបេក្ខជនចូលរួមប្រឡងចំនួន២៨៤នាក់ ស្រី១០៨នាក់។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តខេត្តពោធិ៍សាត់








