អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត

admin By admin October 23, 2026

ពោធិ៍សាត់៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត បានរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៧»ក្រោមអធិបតីភាព លោកស្រី ទេព បូរ៉ាមីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

នៅក្នុងមតិបើកសន្និបាត ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។

ឯកឧត្តម បានគូសបញ្ជាក់ថា ខេត្តពោធិ៍សាត់មានផ្ទៃដីសរុប ១,២៦៩,២០០ហិកតា (ចែកចេញជា ១ក្រុង, ៦ស្រុក, ៧សង្កាត់, ៤២ឃុំ និង ៥២៧ភូមិ)។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញ ដែលក្នុងឆ្នាំ២០២៦នេះ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី (LASSP) បានសម្រេចបញ្ចប់ការវាស់វែងទាំងស្រុង ក្នុងភូមិសាស្ត្រខេត្ត ព្រមទាំងបានជំរុញការផ្តល់បណ្ណកម្មសិទ្ធិ ការចុះបញ្ជីដីរដ្ឋ និងការផ្តល់ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្រីក្រប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *