លោកជំទាវ ជួញ សុឆៃ បន្តបេសកកម្មចុះសួរសុខទុក្ខ និងអាហាសាមគ្គី ជូនវីរនគរបាល និងកងទ័ពការពារព្រំដែន នៅវរសេនាតូចលេខ៨១៩ ក្នុងស្រុកកំរៀង

admin By admin October 23, 2026

បាត់ដំបង៖ នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ បានបន្តបេសកកម្មចុះសួរសុខទុក្ខសំណេះសំណាល និងអាហាសាមគ្គី ជូនដល់វីរនគរបាល និងកងទ័ពការពារព្រំដែន ដែលកំពុងឈរជើងការពារបូរណភាពទឹករបស់ប្រទេសកម្ពុជា នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន នៅវរសេនាតូចលេខ ៨១៩ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

កម្មវិធីនេះ រៀបចំដោយ គណៈកម្មការសាខាសមាគនារីក្រសួងមហាផ្ទៃ សហការជាមួយ ក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ និងបើវើរីច។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាស្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ តំណាងក្រុមហ៊ុន ព្រមទាំងកងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ចូលរួមជាច្រើនរូប។

ថ្លែងក្នុងពិធីនោះ លោកជំទាវ ជួញ សុឆៃ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ និងជំនួសមុខឱ្យគណៈប្រតិភូ ជាពិសេស ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងសប្បុរសជន ដែលបានចូលរួមបរិច្ចាគជាថវិកា និងសម្ភារៈដែលត្រូវបាននាំមកប្រគល់ជូននាពេលនោះ បានធ្វើការថ្លែងអំណរគុណ និងសម្តែងនូវការគោរពជូនចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរៈនគរបាល និងកងទ័ពការពារព្រំដែន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងការពារទឹកដី និងប្រជាជននៅតាមខ្សែបន្ទាត់ព្រំដែន។

ជាមួយគ្នានោះ លោកជំទាវ បានផ្តាំផ្ញើនូវសារលើកទឹកចិត្ត និងពាក្យពេចន៍ជូនពរពីសមរភូមិក្រោយជូនដល់ជូនដល់វីរៈនគរបាល និងកងកម្លាំងការពារព្រំដែន ដែលកំពុងឈរជើងការពារបូរណភាពទឹករបស់កម្ពុជា តាមបណ្តោយខ្សែបន្ទាត់ព្រំដែន។

លោកជំទាវ បានបន្តថា បើទោះបីជាយើងរស់នៅក្នុងសុខសន្តិភាព និងនឿយណាយជាមួយសង្រ្គាម ដែលយើងទាំងអស់គ្នាធ្លាប់ជួបប្រទះក្នុងអតីតកាល ក៏យើងនៅតែរក្សាបានខឿនការពារជាតិដ៏រឹងមាំ ដែលធានាមិនឱ្យសន្តិភាពបាត់បង់បានឡើយទោះជាក្នុងតម្លៃណាក៏ដោយ។ ក្នុងន័យនេះ បានគូសបញ្ជាក់ទៅដល់កងកម្លាំងទាំងអស់ថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានមានចំណាត់ការ និងប្រើប្រាស់យន្តការគ្រប់មុខសញ្ញាដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយធានាឱ្យបានជាដាច់ខាតនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់ជាតិ ប្រកបដោយភាពចាស់ទុំ ទន់ភ្លន់ តែម៉ឺងម៉ាត់៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *