អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋ ១៦គ្រួសារ ទៅទទួលផ្ទះ និងដីឡូតិ៍បង្កបង្កើនផល នៅខេត្តស្ទឹងត្រែង

admin By admin October 29, 2026

ពោធិ៍សាត់៖ ក្រោមម្លប់សន្តិភាព និងការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជីវិតថ្មី និងក្តីសង្ឃឹមថ្មី របស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន១៦គ្រួសារ នៅខេត្តពោធិ៍សាត់ ត្រូវបានបើកទំព័រឡើងយ៉ាងស្រស់បំព្រង នៅទឹកដីថ្មីឯខេត្តស្ទឹងត្រែង។

ជាក់ស្តែងនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល ផ្តល់អំណោយ និងជូនដំណើរគ្រួសារប្រជាពលរដ្ឋ ទាំង១៦គ្រួសារ ដោយក្តីអាណិតអាសូរ និងស្នាមញញឹមដ៏កក់ក្តៅ នៅបរិវេណសាលាខេត្តពោធិ៍សាត់ មុនពេលពួកគាត់ចេញដំណើរ ឆ្ពោះទៅកាន់ទឹកដីខេត្តស្ទឹងត្រែង ដើម្បីទទួលយកផ្ទះ និងដីឡូតិ៍បង្កបង្កើនផល ចំនួន៣ហិកតា ក្នុងមួយគ្រួសារ ពីកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ)។

កម្មវិធីដ៏មានអត្ថន័យនេះ គឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងដោះស្រាយបញ្ហាជីវភាព ដីធ្លី និងផ្ទះសម្បែងជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ព្រមទាំងផ្សារភ្ជាប់ជាមួយការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងព្រៃឈើឱ្យបានគង់វង្ស។

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *