ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសំណើសុំជួយអន្តរាគមន៍ទប់ស្កាត់ការអនុវត្តគម្រោងនៅមុខក្រុមហ៊ុន ហឹរ៉ាយហ្សិន អៅដរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

admin By admin October 26, 2026

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសំណើសុំជួយអន្តរាគមន៍ទប់ស្កាត់ការអនុវត្តគម្រោងនៅមុខក្រុមហ៊ុន ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត និងលោក អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ស្នងការខេត្ត មេបញ្ជាការស្តីទីនៃកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងមន្រ្តីជំនាញជាច្រើនរូប។ 

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *