Month: August 2026

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ និងលើកទិសដៅបន្ដ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថា យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា...

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់នគរបាលយុត្តិធម៌ ដល់សិក្ខាកាម នៅបណ្ឌិត្យសភានគរបាលកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់នគរបាលយុត្តិធម៌ ដល់សិក្ខាកាមចំនួន៦០៧នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក សាស្ត្រាចារ ឧត្តមសេនីយ៍ឯកអនុប្រធានបណ្ឌិត្យសភា គ្រូនគរបាល ឧត្តមសេនីយ៍ វរសេនីយ៍ ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម...

លោកជំទាវ អុង សុភាវី អញ្ជើញចូលរួម និងធ្វើបទបង្ហាញក្នុងអង្គវិបស្សនានៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល ប្រចាំឆ្នាំ២០២៦ ( CCC Annual Retreat 2026)

ខេត្តសៀមរាប៖ នៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានគណៈកម្មាធិការក្រមសីលធម៌  នៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល (CCC Ethic Committee) បានចូលរួម និងធ្វើបទបង្ហាញក្នុងអង្គវិបស្សនានៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល ប្រចាំឆ្នាំ២០២៦ ( CCC Annual Retreat 2026) ដែលបានប្រព្រឹត្តទៅរយៈពេលចំនួន២ថ្ងៃ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប។...

ឯកឧត្តម កៅ ខុនដារ៉ា អញ្ជើញជាអធិបតីពិធីបើកកញ្ចប់ឯកសារដេញថ្លៃ និងចរចាថ្លៃ ចំនួន ៤គម្រោង ផ្នែករដ្ឋបាលទូទៅ

នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធបតីក្នុងពិធីបើកកញ្ចប់ឯកសារដេញថ្លៃ និងចរចាថ្លៃ ចំនួន ៤គម្រោង ផ្នែករដ្ឋបាលទូទៅ និងដោយមានការអញ្ជើញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្ត្រៃយ៍ គល អគ្គនាយករង...

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំយន្តការផ្ទេរពន្ធនាគាររាជធានីភ្នំពេញ(PJ)ពីទីតាំងចាស់ ទៅទីតាំងថ្មី និងពិភាក្សាណែនាំតម្រង់ទិស សម្រាប់ពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ និងមន្ត្រីចំណុះមណ្ឌលអប់រំកែប្រែទី៥

ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំយន្តការផ្ទេរពន្ធនាគាររាជធានីភ្នំពេញ(PJ)ពីទីតាំងចាស់ ទៅទីតាំងថ្មី និងពិភាក្សាណែនាំតម្រង់ទិស សម្រាប់ពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ និងមន្ត្រីចំណុះមណ្ឌលអប់រំកែប្រែទី៥ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុនាយកដ្ឋាន ប្រធានការិយាល័យ និងសមាសភាពថ្នាក់ដឹកនាំ និងមន្ត្រីចំណុះមណ្ឌលអប់រំកែប្រែទី៥ ផងដែរ...

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្រាវជ្រាវដោយផ្ទាល់ តាមដងផ្លូវជាតិលេខ៥ ដើម្បីស្វែងរកការពិត ជុំវិញការចោទប្រកាន់ថា «រថយន្តដឹកទំនិញដែលឈប់សម្រាក តែងតែត្រូវគេលួចប្រេង»

ពោធិ៍សាត់៖ នាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក ចុះពិនិត្យស្រាវជ្រាវផ្ទាល់ តាមដងផ្លូវជាតិលេខ៥ ដើម្បីស្វែងរកការពិត ជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចបាត់ប្រេង។ ប្រតិបត្តិការទាំងអធ្រាត្រនេះ ធ្វើឡើងចាប់ពីកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកបាកាន ក្រោយពីមានក្រុមជនអគតិមួយចំនួន...

អភិបាលខេត្តកែប​ អញ្ជេីញចូលរួមសន្និសីទ Cultural and Tourism Cooperation Conference នៅប្រទេសចិន

ខេត្ត​ឈីងហៃ​​ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ប្រមុខក្រសួងមហាផ្ទៃ​ នារសៀលថ្ងៃព្រហស្បតិ៍​ ទី២៧​ សីហា​ ២០២៦​ ឯកឧត្តម​​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ អញ្ជេីញបានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកែប​ ដេីម្បីចូលរួមសន្និសីទ Cultural and Tourism Cooperation Conference នៅខេត្តឈីងហៃ​ ប្រទេសចិន។ សន្និសីទ​នេះមានការផ្តោតសំខាន់ផងដែរលេីវប្បធម៌​ផ្សារភ្ជាប់ទេសចរណ៍នៃប្រទេសតាមដងទន្លេមេគង្គ​ ដែលមានការចូលរួមពីគណៈប្រតិភូប្រទេស​ចិន​ កម្ពុជា​ វៀតណា​ម​...

កម្លាំងនគរបាលក្រុង-ស្រុកទាំង១៣ បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក្នុងខេត្តសៀមរាប

សៀមរាប ៖ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ បានបន្តចុះអនុវត្តសកម្មភាពផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងគោលបំណងបង្ការ ទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ កម្លាំងនគរបាលក៏បានធ្វើការផ្សព្វផ្សាយអប់រំ ស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិច និងការចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សតាមសាលារៀន ព្រមទាំងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងទីវត្តអារាម ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់...

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ទទួលជួបពិភាក្សាការងារ និងចែករំលែកបទពិសោធន៍ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញទទួលជួបសម្តែងការគួរសម របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ការងារ​ រវាងអគ្គាធិការដ្ឋាន និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។ កិច្ចជំនួបពិភាក្សានេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម...