លោកជំទាវ អុង សុភាវី អញ្ជើញចូលរួម និងធ្វើបទបង្ហាញក្នុងអង្គវិបស្សនានៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល ប្រចាំឆ្នាំ២០២៦ ( CCC Annual Retreat 2026)
ខេត្តសៀមរាប៖ នៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានគណៈកម្មាធិការក្រមសីលធម៌ នៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល (CCC Ethic Committee) បានចូលរួម និងធ្វើបទបង្ហាញក្នុងអង្គវិបស្សនានៃគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល ប្រចាំឆ្នាំ២០២៦ ( CCC Annual Retreat 2026) ដែលបានប្រព្រឹត្តទៅរយៈពេលចំនួន២ថ្ងៃ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប។
អង្គវិបស្សនានេះ ដឹកនាំដោយឯកឧត្តមប៉ែន ធីរុង្គ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលCCC ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី សមាជិក សមាជិកា CCC និងអ្នកពាក់ព័ន្ធ ចូលរួមដោយផ្ទាល់សរុបចំនួនប្រមាណ ៧៥រូប/អង្គ ក្នុងនោះស្ត្រី ៣៤រូប និងចូលរួមតាមរយៈប្រព័ន្ធអនឡាញជាច្រើនរូប។








