ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំយន្តការផ្ទេរពន្ធនាគាររាជធានីភ្នំពេញ(PJ)ពីទីតាំងចាស់ ទៅទីតាំងថ្មី និងពិភាក្សាណែនាំតម្រង់ទិស សម្រាប់ពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ និងមន្ត្រីចំណុះមណ្ឌលអប់រំកែប្រែទី៥
August 28, 2026
ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំយន្តការផ្ទេរពន្ធនាគាររាជធានីភ្នំពេញ(PJ)ពីទីតាំងចាស់ ទៅទីតាំងថ្មី និងពិភាក្សាណែនាំតម្រង់ទិស សម្រាប់ពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ និងមន្ត្រីចំណុះមណ្ឌលអប់រំកែប្រែទី៥ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុនាយកដ្ឋាន ប្រធានការិយាល័យ និងសមាសភាពថ្នាក់ដឹកនាំ និងមន្ត្រីចំណុះមណ្ឌលអប់រំកែប្រែទី៥ ផងដែរ នៅបន្ទប់ប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ










