ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា អញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃចុះសួរសុខទុក្ខលោក វៃ វឿន ប្រជាការពារឃុំអូរសោម នៅមន្ទីរពេទ្យកាល់ម៉ែត្រ

នៅថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានអញ្ជើញចុះសួរសុខទុក្ខលោក វៃ វឿន ប្រជាការពារឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់ ដែលកំពុងសម្រាកព្យាបាលរបួសដោយសារសម្របសម្រួលបង្រ្កាបករណីអ្នកប្រើប្រាស់គ្រឿងញៀន នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការរួមមានពី ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គលេខាធិការង នាយករងខុទ្ទកាល័យ និងមន្ត្រីអគ្គលេខាធិការដ្ឋានមួយចំនួនផងដែរ។

ក្នុងឱកាសសាកសួរសុខទុក្ខនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា បាននាំយកលិខិតថ្លែងអំណរគុណកោតសរសើរ កន្រ្តកផ្លែឈើ ព្រមទាំងថវិកាឧបត្ថម្ភចំនួន ៥លានរៀល របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនចំពោះលោក វៃ វឿន ប្រជាការពារឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់ ដែលកំពុងសម្រាកព្យាបាលរបួសដោយសារសម្របសម្រួលបង្រ្កាបករណីអ្នកប្រើប្រាស់គ្រឿងញៀន នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ជាមួយគ្នានេះ ឧ.ទោ គង់ កៃដូ បាននាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តម សុខ វាសនា ចំនួន ៤លានរៀល ឯកឧត្តម ហោ សំអាត ចំនួន ២លានរៀល និងឯកឧត្តម ឈន សាណាត ចំនួន ២លានរៀល ជូនលោក វៃ វឿន ផងដែរ។

សូមបញ្ជាក់ថា លោក វៃ វឿន គឺជាប្រជាការពារមួយ រូបដែលបានរងរបួសក្នុងការសម្របសម្រួលប្រតិបត្តិ ការបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន នៅភូមិ ឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

បច្ចុប្បន្ន លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត ហើយតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ លោកបានរួចផុតពីគ្រោះថ្នាក់ហើយ ក្រោយទទួល បានការសង្គ្រោះទាន់ពេលវេលា និងការយកចិត្ត ទុកដាក់ព្យាបាលយ៉ាងដិតដល់ពីសំណាក់ក្រុម គ្រូពេទ្យ។

ដោយៈអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *