អភិបាលខេត្តកែប​ អញ្ជេីញចូលរួមសន្និសីទ Cultural and Tourism Cooperation Conference នៅប្រទេសចិន

ខេត្ត​ឈីងហៃ​​ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ប្រមុខក្រសួងមហាផ្ទៃ​ នារសៀលថ្ងៃព្រហស្បតិ៍​ ទី២៧​ សីហា​ ២០២៦​ ឯកឧត្តម​​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ អញ្ជេីញបានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកែប​ ដេីម្បីចូលរួមសន្និសីទ Cultural and Tourism Cooperation Conference នៅខេត្តឈីងហៃ​ ប្រទេសចិន។ សន្និសីទ​នេះមានការផ្តោតសំខាន់ផងដែរលេីវប្បធម៌​ផ្សារភ្ជាប់ទេសចរណ៍នៃប្រទេសតាមដងទន្លេមេគង្គ​ ដែលមានការចូលរួមពីគណៈប្រតិភូប្រទេស​ចិន​ កម្ពុជា​ វៀតណា​ម​ ឡាវ​ មីយ៉ាន់ម៉ា​ និងថៃ​​ ។

នេះជាកម្មវិធីមួយនៃវេទិកា Lancang-Mekong Cooperation Dialogue at the Source​ ដែលផ្សារភ្ជាប់​ពាក់ព័ន្ធ​​ទៅ​នឹង​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​ ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្ត​ឈីងហៃ​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ៕

ប្រភព ៖ រដ្ឋបាលខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *