ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញចូលរួមប្រជុំពិភាក្សាកម្រិតបច្ចេកទេស លើគម្រោងថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២៧ របស់ក្រសួងមហាផ្ទៃ (ផ្នែករដ្ឋបាលទូទៅ)

នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារជំនាញអញ្ជើញចូលរួមប្រជុំពិភាក្សាកម្រិតបច្ចេកទេស លើគម្រោងថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២៧ របស់ក្រសួងមហាផ្ទៃ (ផ្នែករដ្ឋបាលទូទៅ) ជាមួយក្រុមការងារតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត គឹម កែវមុនីរ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *