ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ទទួលជួបពិភាក្សាការងារ និងចែករំលែកបទពិសោធន៍ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា
August 28, 2026
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញទទួលជួបសម្តែងការគួរសម របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ការងារ រវាងអគ្គាធិការដ្ឋាន និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។
កិច្ចជំនួបពិភាក្សានេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គាធិការរង លោកប្រធាននាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន និងលោកអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាការជាតិប្រឆាំងទារុណកម្ម ព្រមទាំងមន្រ្តីពាក់ព័ន្ធ៕
ប្រភព៖ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ










