ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពរស់នៅដោយផ្ទាល់ របស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន ហើយកំពុងបន្តស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពនាខេត្តព្រះវិហារ។
ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម (ហៅវត្តបាក់កាំ) ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ។
ក្នុងបេសកកម្មមនុស្សធម៌ដ៏មានអត្ថន័យនេះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានសម្តែងនូវការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតចិន និងប្រតិភូអមដំណើរ៕ ផ្សាយ៖ កន ចំណាន






