សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2)
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Sultan Baktiar Najamudin ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អគារអគ្គនាយកដ្ឋានពន្ធដារ, រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ Samdech...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប” នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប” នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតការងារ បណ្តុះបណ្តាលជំនាញ និងបង្កើតប្រភពចំណូលបន្ថែម ដើម្បីជួយលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជនពលី និងគ្រួសារកងកម្លាំងជួរមុខ តាមរយៈការអនុវត្តគំរូផលិតកម្មកសិកម្មទំនើប ដូចជា ការដាំដុះដំណាំបន្លែ និងដំណាំផ្សេងៗ ការចិញ្ចឹមសត្វ ការរៀបចំសង្វាក់ផលិតកម្ម ការវេចខ្ចប់ និងការចែកចាយកសិផលទៅកាន់ទីផ្សារ ដែលនេះ...
ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញចុះត្រួតពិនិត្យដឹកនាំបញ្ជា និងដាក់ពង្រាយកម្លាំងការពារសន្តិសុខ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ផ្ទះថ្មី ចំនួន ៨ខ្នង ជូនដល់ក្រុមគ្រួសាររបស់វីរយុទ្ធជនពលី
សៀមរាប ៖ ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យដឹកនាំបញ្ជា និងដាក់ពង្រាយកម្លាំងសម្រួលចរាចរណ៍ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ចំនួន ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅអនុវិទ្យាល័យ និងសាលាបឋមសិក្សាព្រៃស្នៀត
ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ចំនួន ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅអនុវិទ្យាល័យ និងសាលាបឋមសិក្សាព្រៃស្នៀត ស្ថិតក្នុងឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។...
ថ្នាក់ដឹកនាំខេត្តក្រចេះ រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ ៣៧៧A ប្រវែងសរុប៩៨.៤០ គីឡូម៉ែត្រ
ខេត្តក្រចេះ៖ ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ ហឹង ណារី អញ្ជើញរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ ៣៧៧A ប្រវែងសរុប៩៨.៤០ គីឡូម៉ែត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែសីហា...
អភិបាលខេត្តតាកែវ អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់បទល្មើសនេសាទ និងថែរក្សាកូនត្រីដែលបានប្រលែង ដើម្បីធានានិរន្តរភាពផលស្តុកជលផល
តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអំពាវនាវ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់បងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ ឱ្យបញ្ឈប់រាល់សកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដែលជាដើមហេតុចម្បងនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងឈានទៅរកការផុតពូជមច្ឆជាតិនៅក្នុងដែនទឹកធម្មជាតិ។ ការថ្លែងរបស់ ឯកឧត្តម អភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រលែងកូនត្រី និងមច្ឆជាតិចូល ទៅក្នុងប្រភពទឹកធម្មជាតិ ទំនប់ខ្ពបត្របែក ស្ថិតក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះដើម្បីស្តារ និងបង្កើនផលស្តុកជលផលនៅក្នុងភូមិសាស្ត្រខេត្តតាកែវ...
សម្ពោធសមិទ្ធផលថ្មីមួយទៀតនៅខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីសារសំខាន់នៃការពង្រឹងធនធានមនុស្ស
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍រម្លឹកជាថ្មីទៀតអំពីសារសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដែលជាគ្រឹះសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង និងសមិទ្ធផលនានា នៅអនុវិទ្យាល័យ និងសាលាបឋមសិក្សាព្រៃស្នៀត ស្ថិតក្នុងឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកសមិទ្ធផលថ្មីនេះ ថាជាការរួមចំណែកពង្រឹងគុណភាពធនធានមនុស្ស ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន...
អាជ្ញាធរកម្ពុជា បណ្តេញជនជាតិថៃ ៤៤នាក់ ចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយពីបង្ក្រាបបាននៅខេត្តសៀមរាប ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា ដែលបានអនុវត្តទោសរួចរាល់
ខេត្តបន្ទាយមានជ័យ៖អាជ្ញាធរកម្ពុជាដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ កម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានបណ្តេញជនជាតិថៃ ចំនួន ៤៤នាក់ ក្នុងនោះមានស្រី ១៦នាក់ ចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន...
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងគ្រប់អង្គភាពចំណុះស្នងការដ្ឋាន ទូទាំងខេត្ត បានបេីកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែសីហា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ នគរបាលតាមក្រុង/ស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ/សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋឱ្យបានល្អ, ពង្រឹងការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ពិសេសវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤...
