រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

តាកែវ៖ នាព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំរដ្ឋបាលខេត្ត ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយក នាយករងទីចាត់ការ មន្ត្រីរាជការចំណុះរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ-អង្គភាព និងសាខាជំនាញជុំវិញខេត្តជាច្រើនរូប។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ក្នុងការតាមដាន វាយតម្លៃ និងតម្រង់ទិសដៅការងារអភិវឌ្ឍន៍ខេត្តតាកែវឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *