នគរបាលខេត្តកំពង់ឆ្នាំង បន្តបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ
July 10, 2026
ខេត្តកំពង់ឆ្នាំង៖ អនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង៨ និងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដែលដឹកដោយលោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម និងលោកនាយការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បានបន្តពង្រឹងការអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនីតាមបណ្តារោងចក្រនានា ជាពិសេសលើសេវាការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) ផងដែរ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង











