លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង
July 10, 2026
សៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំសហការី ចុះត្រួតពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដែលនឹងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បាននាំយកសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ប្រគល់ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង ដើម្បីត្រៀមបម្រើការងារផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋប្រកបដោយភាពឆាប់រហ័ស ប្រសិទ្ធភាព និងតម្លាភាព ស្របតាមគោលនយោបាយកំណែទម្រង់ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប










