លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាផែនការ ការរៀបចំសំណើគម្រោងពេញលេញ និងគម្រោងដែលកំពុងអនុវត្តន៍សកម្មភាព នៅក្នុងខេត្ត កំពង់ចាម ជាមួយ អង្គការសម្ព័ន្ធចាប់ដៃ ។

admin By admin October 22, 2026

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាផែនការ ការរៀបចំសំណើគម្រោងពេញលេញ និងគម្រោងដែលកំពុងអនុវត្តន៍សកម្មភាព នៅក្នុងខេត្ត កំពង់ចាម ជាមួយ អង្គការសម្ព័ន្ធចាប់ដៃ ។

កិច្ចប្រជុំធ្វើនៅសាលាខេត្ត មានការអញ្ជើញចូលរួមដោយលោកស្រី Kerry Fox តំណាងរដ្ឋាភិបាលប្រទេស New Zealand, លោកស្រី នាយិការង រដ្ឋបាលខេត្ត , តំណាងស្នងការរដ្ឋាននគរបាលខេត្ត , លោក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត , លោកប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងបុគ្គលិក-ក្រុមការងារអង្គការសម្ព័ន្ធចាប់ដៃ សរុបចំនួន ១១នាក់។

គោលបំណងកិច្ចប្រជុំ៖ ដើម្បីពង្រឹងកិច្ចសហការ, ការកំណត់ក្រុមគោលដៅ ការផ្ដល់សេវាជួយដល់គ្រួសារសហគមន៍ ពិនិត្យលទ្ធភាព ប្រមូលទិន្នន័យ វាយតម្លៃសមត្ថភាពដៃគូ និងសិក្សាជាក់ស្តែង (លើការងារ បណ្តុះបណ្តាល TVET ជីវភាពរស់នៅ និងលក្ខណៈខុសគ្នារវាងខេត្តព្រៃវែង និងកំពង់ចាម) ព្រមទាំងកំណត់រចនាសម្ព័ន្ធ ហានិភ័យ និងថវិកា ដើម្បីរៀបចំចងក្រងសំណើគម្រោងពេញលេញ។

Leave a Reply

Your email address will not be published. Required fields are marked *