ស្នងការនគរបាលខេត្តត្បូងឃ្មុំ អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទស្តីពី «គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម

admin By admin October 22, 2026

កំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ បានទទួលបដិសណ្ឋារកិច្ច ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានអញ្ជើញជាវាគ្មិនកិត្តិយស ធ្វើបាឋកថាក្រោមប្រធានបទ «គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជូនដល់សិស្សនាយនគរបាលនិងនាយនគរបាលរង ក្នុងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី២ នៅសាលនគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ចិន នី បានចែករំលែកចំណេះដឹង បទពិសោធជាក់ស្តែង និងទស្សនៈសំខាន់ៗពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយផ្តោតលើតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីនគរបាល ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការបង្ការ និងទប់ស្កាត់បទល្មើស ព្រមទាំងការបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

បាឋកថានេះមានគោលបំណងលើកកម្ពស់ចំណេះដឹង សមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់សិស្សនគរបាល ដើម្បីឱ្យសិស្សទាំងអស់អាចយកចំណេះដឹង និងបទពិសោធដែលទទួលបានទៅអនុវត្តជាក់ស្តែងក្នុងការបំពេញតួនាទី និងភារកិច្ចនាពេលអនាគត ប្រកបដោយស្មារតីទទួលខុសត្រូវ វិន័យ សីលធម៌ និងវិជ្ជាជីវៈ។

ជាមួយគ្នានេះ លោកស្នងការ ក៏បានផ្តល់ថវិកាលើកទឹកចិត្តជូនដល់សាលានគរបាលជាតិភូមិភាគ២ និងសិស្សនគរបាល ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ការបណ្តុះបណ្តាល ការសិក្សារៀនសូត្រ ព្រមទាំងជំរុញឱ្យសិស្សនគរបាលទាំងអស់ខិតខំប្រឹងប្រែងសិក្សា ស្វែងយល់ចំណេះដឹងថ្មីៗ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដើម្បីក្លាយជាមន្ត្រីនគរបាលដែលមានសមត្ថភាព និងមានការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *