សម្ដេចតេជោហ៊ុនសែន:
រូបថតប៉ុន្មានសន្លឹកនេះបានជួយប្រាប់កូនៗនិងចៅៗខ្ញុំថាមានតែការខិតខំ
ប៉ុណ្ណោះទើបឈានទៅមុខបាន។
ម្យាងទៀតក៏ជាមេរៀនសម្រាប់ឪពុក
ម្តាយកុំទម្រើសកូនឲ្យកូនប្រឹងរៀននិង
ប្រាប់កូនថាត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក។
សម្រាប់កូនវិញត្រូវតែប្រឹងប្រែងដោយខ្លួនឯងកុំអាងលើឪពុកម្តាយដែលមានអំណាចឬលុយកាក់។
អ្វីដែលសំខាន់បំផុតនោះគឺគុណធម៍ សិលធម៍ចេះគោរពចាស់ទុំចេះជួយ
អ្នកក្រីក្រកុំភ្លេចថាខ្លួនជាកូនកសិករ
ជាចៅកសិករនិងជាចៅទួតរបស់កសិករ។
សូមសង្កេតមើលរូបភាពកូនៗខ្ញុំកាលពី
នៅតូចៗនិងអាចយល់បានពីរបៀប
គ្រប់គ្រងថែទាំកូននិងការប្រឹងប្រែង
របស់កូនទម្រាំមានថ្ងៃនេះ៕







