ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងដឹកនាំកិច្ចប្រជុំ JCBC លើកទី៣ នៅប្រទេសម៉ាឡេស៊ី
August 3, 2026
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងដឹកនាំកិច្ចប្រជុំ JCBC លើកទី៣ នៅប្រទេសម៉ាឡេស៊ី
ចេញផ្សាយ ថ្ងៃទី
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី រយៈពេល ២ថ្ងៃ (ពីថ្ងៃទី៣ ដល់ទី៤ ខែសីហា)។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) រវាងកម្ពុជា-ម៉ាឡេស៊ី លើកទី៣ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត និងរីកចម្រើនបន្ថែមទៀត។





