លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញទទួលបដិសណ្ឋារកិច្ច និងដាក់ពង្រាយកម្លាំង ការពារសន្តិសុខ សុវត្ថិភាព ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈ អាស៊ានលើកទី២៣ អាស៊ានបូកបី លើកទី៨

សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងដាក់ពង្រាយកម្លាំង ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈ អាស៊ានលើកទី២៣ អាស៊ានបូកបី លើកទី៨ នៅសាលសន្និសីទសុខា ខេត្តសៀមរាប៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *