អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងក្រុងកំពង់ចាម

 

កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម ព្រមទាំងតំណាង អង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញចុះត្រួតពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះសីហនុ -មណ្ឌលប្រឡង វិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក -មណ្ឌល វិទ្យាល័យដីដុះ -មណ្ឌលវិទ្យាល័យ គរុកោសល្យខេត្ត -មណ្ឌល វិទ្យាល័យសំបួរមាស ស្ថិតក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ សម្រាប់ខេត្តកំពង់ចាមមានបេក្ខជន សរុបចំនួន ៩.៥៧៥នាក់ ស្រី ៥.៦៨៣នាក់។ មានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *