អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាគំរូក្រុង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ សីហា ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត បានចូលរួមជាមួយឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ឆ្នាំង និងឯកឧត្ដម អ៊ូ វិសាល ប្រធានដឹកនាំការងារសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្តកំពង់ឆ្នាំង អញ្ជើញបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាគំរូក្រុង។

ខេត្តកំពង់ឆ្នាំង មានបេក្ខជនប្រឡងសរុបចំនួន ៥ ០៥៣នាក់ ស្រី ២ ៩៧០នាក់ ចែកចេញជា ៨ មណ្ឌលប្រឡង ស្មើនឹង ២០៣បន្ទប់។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *