ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍និងសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១១ប៉ុស្តិ៍

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំសហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍និងសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១១ប៉ុស្តិ៍ ដែលស្ថិតនៅប៉ែកខាងកើតទន្លេបាសាក់ រួមមាន៖
ស្រុកកៀនស្វាយ (២ប៉ុស្តិ៍) ស្រុកស្អាង (៥ប៉ុស្តិ៍) និងស្រុកកោះធំ (៤ប៉ុស្តិ៍) ។
ក្នុងឱកាសនោះដែល លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ខាងលើ ឱ្យយកចិត្តទុកដាក់លើការងារដូចខាងក្រោម៖
ត្រូវថែរៀបចំប៉ុស្តិ៍ឱ្យមានសោភ័ណភាព បរិស្ថាន អនាម័យ ទាំងកន្លែងធ្វើការ និងកន្លែងស្នាក់នៅហូបចុក។
ត្រូវធ្វើការគ្រប់គ្រងកម្លាំងឱ្យបានត្រឹមត្រូវច្បាស់លាស់ ចំពោះបញ្ជីវត្តមានត្រូវធ្វើជាសៀវភៅប្រចាំខែនីមួយៗ។
ការងារភស្តុភារគ្រប់គ្រង ទុកដាក់សម្ភារៈ អាវុធ, មធ្យោបាយ, អាគារស្នាក់ការ , សម្ភារៈបម្រើឲ្យកិច្ចប្រតិបត្តិការ។
ការងារសន្តិសុខ និងការបម្រើសេវាសាធារណៈ។
ការងារព្រហ្មទណ្ឌគ្រប់គ្រងមុខសញ្ញា បទល្មើសគ្រប់ប្រភេទ (ធ្វើជាបញ្ជីគ្រប់គ្រងមុខសញ្ញា)។
ការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋចុះបញ្ជីការស្នាក់នៅ និងគ្រប់គ្រងការ ស្នាក់នៅរបស់ ជនបរទេស។
ទទួលយកសំណូមពរ និងចំណុចខ្វះខាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីសិក្សាដកបទពិសោធន៍ និងរកដំណោះស្រាយ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល











