អភិបាលខេត្តមណ្ឌលគិរី អញ្ជេីញបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី

 

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញអមដំណើរ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញបើកកញ្ចប់វិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី។ ក្នុងថ្ងៃប្រឡងនេះដែរ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា បានរៀបចំកម្លាំងអន្តរាគមន៍និងកម្លាំងសណ្តាប់ធ្នាប់ ក្រុងសែនមនោរម្យ និងកម្លាំងនគរបាលចរាចរណ៍ខេត្ត ចុះសម្រួលចរាចរណ៍ និងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូន សិស្សានុសិស្សដែលមកប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ដើម្បីបង្កភាពងាយស្រួល ជូនសិស្សានុសិស្ស ឱ្យមានសណ្ដាប់ធ្នាប់ល្អ កំឡុងពេលប្រឡងមធ្យម សិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥- ២០២៦ ព្រមទាំងបានជួយការពារមធ្យោបាយយានជំនិះគ្រប់ប្រភេទ នៅតាមមណ្ឌលប្រឡង ទូទាំងខេត្តមណ្ឌលគិរីផងដែរ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

 

thumbnail

Add a Comment

Your email address will not be published. Required fields are marked *