ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតីក្នុងពិធីកាត់បើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)

ព្រៃវែង៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីកាត់បើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលសាលាបឋមសិក្សា ហ៊ុន សែន ព្រៃវែងក្រុង ស្ថិតនៅ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ពិធីកាត់បើកវិញ្ញាសានេះ បានប្រព្រឹត្តទៅក្រោមវត្តមានចូលរួមពិនិត្យ និងសង្កេតការណ៍យ៉ាងម៉ឺងម៉ាត់ពីសំណាក់ប្រធានមណ្ឌល តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវជាគ្រឹះ។

សូមបញ្ជាក់ថា៖ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ ចែកចេញជា២ ទី១ ថ្នាក់វិទ្យាសាស្រ្តសង្គម មានបេក្ខជនចំនួន ៧៥៦៥នាក់ ស្រី ៤,១៣២នាក់ មាន ១៤ មណ្ឌល។

ទី២ ថ្នាក់វិទ្យាសាស្រ្ត មានបេក្ខជនចំនួន ១,៩៥៣ នាក់ ស្រី១,២០២ នាក់ មាន ៣ មណ្ឌល។

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *