ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ៖ បេក្ខជនប្រឡងទាំងអស់ត្រូវបញ្ចេញឱ្យអស់សមត្ថភាពដែលមាន ដើម្បីប្រឡងឱ្យជាប់និងដណ្តើមយកនិទ្ទេសA

កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ដល់បេក្ខជនប្រឡងទាំងអស់ថា រង្វាន់កំពុងរង់ចាំអ្នកជាប់និទ្ទេសA។ ដូច្នេះ ចូរខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងកុំអនុវត្តផ្ទុយពីបទបញ្ញត្តិ និងបទបញ្ជារបស់ក្រសួងអប់រំ យុវជន និងកីឡា។ រាល់មុខវិជ្ជានៃវិញ្ញាសាប្រឡងត្រូវតែពិនិត្យឱ្យច្បាស់ ហើយធ្វើឱ្យត្រូវ ដើម្បីបានជាប់ក្នុងការប្រឡងនេះ។

ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាស ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីកាត់វិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ក្នុងដំណាក់កាលនេះមានតែខ្លួនទីពឹងខ្លួនទេ មិនមាននរណាម្នាក់អាចជួយបានឡើយ ដូច្នេះ បើចេះគឺជាប់ហើយ។ មួយវិញទៀតបេក្ខជនត្រូវចាំថា កាលពីឆ្នាំកន្លងទៅរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមការគិតគូរនិងយកចិត្តទុកដាក់ពីលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺបានផ្តល់រង្វាន់លើកទឹកចិត្តជាកុំព្យូទ័រជាង៧០គ្រឿងទៅដល់បេក្ខជនដែលប្រឡងជាប់ ហើយដណ្តើមបាននិទ្ទេសA។ដូច្នេះការប្រឡងឆ្នាំនេះក៏មិនខុសពីឆ្នាំកន្លងទៅដែរ រំពឹងថានិងមានអ្នកជាប់ច្រើន ហើយទទួលបាននិទ្ទេសAលើសពីឆ្នាំមុនៗ។

ជាមួយគ្នានេះ លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងថ្ងៃទីមួយនៃសម័យប្រឡងនេះ មន្ទីរបានរៀបចំមណ្ឌលប្រឡងចំនួន ១៣មណ្ឌល ដែលមានចំនួន ២៤៥បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន២មណ្ឌល ស្មើនិង៤០បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម១១មណ្ឌលស្មើនិង២០៥បន្ទប់។ ចំពោះបេក្ខជនប្រឡង មានចំនួន៦០៨៨នាក់(ស្រី៣៤៦៨នាក់)។ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន៥១២២នាក់(ស្រី២៨៥២នាក់) ហើយក្នុងចំណោមបេក្ខជនទាំងអស់ មានបេក្ខជនប្រឡងភាសាអង់គ្លេសចំនួន៦០២៥នាក់ (ស្រី៣៤៣៤នាក់)និងបេក្ខជនប្រឡងភាសាបារាំងចំនួន៦៣នាក់(ស្រី៣៤នាក់)។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *