អភិបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ប្រចាំខែតុលា និងទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្ត
មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ប្រចាំខែតុលា និងកំណត់ទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការននគរបាលខេត្តមណ្ឌលគិរី លោកអភិបាលរងខេត្ត លោកមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន និងអនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្តព្រមទាំង លោក លោកស្រី អភិបាលអភិបាលរងក្រុង ស្រុកទាំង៥ លោក លោកស្រី នាយក នាយករងទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត ប្រធានស្នាក់ការច្រកទ្វារព្រំដែនទ្វេភាគីទាំង៣ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនានាជាច្រើនរូបទៀត។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី







