សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតអញ្ញើញជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១០.៧០០ គ្រួសារ ក្នុងខេត្តបាត់ដំបង។

admin By admin October 30, 2026

ជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបងបានបង្កផលប៉ះពាល់ដល់ក្រុង ស្រុកចំនួន ១៤ ស្មើនឹង ៨៨ ឃុំ សង្កាត់ និងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងគ្រាដ៏លំបាកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្ទាន់ ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ជាមួយគ្នានេះក៏សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ ជម្លៀសអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ទៅកាន់ទីទួលមានសុវត្ថិភាព ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមមានស្បៀងអាហារ ថវិកា និងសម្ភារៈចាំបាច់នានា ដើម្បីសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

ខេត្តបាត់ដំបង ព្រឹកថ្ងៃសុក្រ ទី៣០ តុលា ២០២៦

ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *