សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
G Adventures ជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិ មានមូលដ្ឋាននៅប្រទេសកាណាដា ដែលមានប្រតិបត្តិការនៅជាង ១០០ប្រទេស។
ក្រុមហ៊ុនបានជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើទីផ្សារទេសចរណ៍អន្តរជាតិ ដែលជួយពង្រឹងការស្តារវិស័យទេសចរណ៍ និងបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ប្រជាជនមូលដ្ឋាន។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៣ កញ្ញា ២០២៦
Samdech Thipadei Hun Manet Prime Minister of Cambodia Receiving a courtesy call and having a discussion with Mr. Bruce Poon Tip, Founder of G Adventures, at Peace Palace.
G Adventures is a Canada-based international travel company operating in more than 100 countries.
The company has chosen Cambodia as the host country for the GX Summit, to be held from 23-28 September 2026, in Phnom Penh and Siem Reap. The event is expected to elevate Cambodia’s profile in the international tourism market, support the tourism sector’s recovery, and create economic opportunities for local communities.
Phnom Penh, Wednesday morning, 23 September 2026








