អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យ សិរីសោភ័ណ
August 10, 2026
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា គណៈមេប្រយោគ បានអញ្ជើញជាអធិបតីភាពកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យ សិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងពិធីកាត់វិញ្ញាសានោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានលើកទឹកចិត្ត ក៏បានជូនពរដល់ដល់បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០២៦ ទទួលបានលទ្ធផលល្អប្រសេីរទាំងអស់គ្នា ដោយត្រូវខិតខំបំពេញនូវកិច្ចការងារប្រកបដោយភាពទទួលខុសត្រូវ ពិនិត្យឱ្យបានម៉ត់ចត់ ជាពិសេសបំពេញនូវព័ត៌មានឱ្យបានត្រឹមត្រូវ នៅលេីសន្លឹកកិច្ចការ។ ជាពិសេសត្រូវយកចំណេះចំនាញដែលបានសិក្សា ប្រឹងប្រែង ឱ្យអស់ពីលទ្ធភាពពោល ” អ្នកចេះ គឺជាប់”៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ










About the Ministry
