អភិបាលខេត្តសៀមរាប ផ្តាំផ្ញើការលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ឱ្យមានស្មារតីជឿជាក់លើសមត្ថភាពរបស់ខ្លួន

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានផ្តាំផ្ញើការលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ឱ្យមានស្មារតីជឿជាក់លើសមត្ថភាពរបស់ខ្លួន អានសំណួរឱ្យបានច្បាស់ គ្រប់គ្រងពេលវេលាឱ្យបានល្អ និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្តអញ្ជើញចូលរួមបើកវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហាឆ្នាំ២០២៦ នៅវិទ្យាល័យ ១០មករា ១៩៧៩ (ខាងត្បូង) ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំគាំទ្រ និងលើកទឹកចិត្តប្អូនៗរហូតមកដល់ថ្ងៃប្រឡង។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមជូនពរប្អូនៗទាំងអស់ មានសុខភាពល្អ ស្មារតីរឹងមាំ ប្រាជ្ញាឈ្លាសវៃ សំណាងល្អ និងទទួលបានជោគជ័យក្នុងការប្រឡងគ្រប់ៗគ្នា ដើម្បីសម្រេចបាននូវក្តីសុបិន និងគោលដៅរបស់ខ្លួន។

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *