ឯកឧត្តម វ៉ី សំណាង អញ្ជើញជាអធិបតីកាត់ស្រោមវិញ្ញាសាប្រឡងបាក់ឌុប នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន អង្គតាសោម

តាកែវ ៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ ឯកឧត្ដមហោ ប៉េង ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តតាកែវ និង ឯកឧត្តម ឡេង តុលា ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារដឹកនាំសង្កេតការណ៍ប្រឡងបាក់ឌុបប្រចាំខេត្តតាកែវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីកាត់ស្រោមវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ផ្លូវការ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ជូនពរដល់ក្មួយៗបេក្ខ ជនទាំងអស់ ក្នុងខេត្តតាកែវ ក៏ដូចជាទូទាំងប្រទេស ទទួលបានជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាផងដែរ ។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នភាពទិន្នន័យការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំ២០២៦ ក្នុងខេត្តតាកែវ មានមណ្ឌលប្រឡងសរុប ១៧ មណ្ឌល (ស្មើនឹង ៣៨៥ បន្ទប់)ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ០៤ មណ្ឌល (ស្មើនឹង ៨០ បន្ទប់)ថ្នាក់វិទ្យាសាស្ត្រសង្គម ១៣ មណ្ឌល (ស្មើនឹង ៣០៥ បន្ទប់) មានបេក្ខជនប្រឡងសរុប ៩,៥៦៣ នាក់ (ស្រី ៥,៣១៩ នាក់) ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *