ស្នងការនគរបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាចំនួន ១០២ខ្នង ដែលស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ

admin By admin September 20, 2026

ព្រះវិហារ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំកម្លាំងចុះការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនឯកឧត្តម នាយឧត្តមសេនីយ៍គតិ សិង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តម ភឹម ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តិជនកម្ពុជា ក្នុងពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាចំនួន ១០២ខ្នង ដែលស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវប្រតិភូអមដំណើរ លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព ក្រុមការងារលេខាធិការដ្ឋាន អ.ន.ក ខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោកអធិការនគរបាលក្រុងស្រុកទាំង៨ និងបងប្អូនប្រជាពលរដ្ឋដែលជាអតីតយុទ្ធជន និងនិវត្តិជនកម្ពុជា ជាច្រើន។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *