ឯកឧត្តម ឌី សុកផាន អនុញ្ញាតឱ្យសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជាចូលជួបសម្តែងការគួរសម

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឌី សុកផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា ចូលជួបសម្តែងការគួរសម នៅសាលប្រជុំខេត្តរតនគិរី នៃទីស្តីការក្រសួងមហាផ្ទៃ ។

ក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ  និងលោក គៀន សាន ប្រធានក្រុមប្រឹក្សា អនុប្រធានក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជាសរុបប្រមាណ ២០រូប ។

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា ឱ្យចូលរួមសហការជាមួយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃ ក្នុងការផ្សព្វផ្សាយអំពីយុទ្ធនាការ និងព្រឹត្តិការណ៍នានា ព្រមទាំងជំរុញការអនុវត្តវិធានការគ្រប់គ្រង ការផ្សព្វផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូអាហ្វីសគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ទន្ទឹមនេះ ឯកឧត្តម ឌី សុកផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានស្នើឱ្យសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា ត្រូវធ្វើសកម្មភាព និងបំពេញកាតព្វកិច្ចស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់ខ្លួនដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយមិនទាញយកប្រាក់ចំណេញ ឬមិនយកកម្រៃមកចែកគ្នា មិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *