លោកជំទាវ អុង សុភាវី អញ្ជើញចូលរួមជួបសម្តែងការគួរសម និងគោរពរាយការណ៍ជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពីសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី

នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី  បានអញ្ជើញចូលរួមជួបសម្តែងការគួរសម និងគោរពរាយការណ៍ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អំពីសមិទ្ធផលការងារសំខាន់ៗមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំវិមានសាមគ្គីភាព ព្រឹទ្ធសភា។

ការដឹកនាំប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងឱកាសជំនួបនេះ ដោយ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា លោកជំទាវ ឯកឧត្តម លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *