Month: August 2026

ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍និងសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១១ប៉ុស្តិ៍

ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍និងសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១១ប៉ុស្តិ៍ 6 06-Aug-2026 Social Security News Share Link នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំសហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍និងសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១១ប៉ុស្តិ៍ ដែលស្ថិតនៅប៉ែកខាងកើតទន្លេបាសាក់ រួមមាន៖...

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “វឌ្ឍនភាពការងារ ឆមាសទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងមហាផ្ទៃ

ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ច ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “វឌ្ឍនភាពការងារ ឆមាសទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងមហាផ្ទៃ (គ.ក.អ. ក្រសួងមហាផ្ទៃ)” នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។...

ឆមាសទី១ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង១១០ករណី និងសង្គ្រោះបាន៥៨១នាក់

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ព្រមទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន ១១២ករណី និងសង្គ្រោះជនរងគ្រោះចំនួន៥៨១នាក់ (ស្រី៣៣៣នាក់)។ ចំនួនខាងលើនេះបើធៀបឆមាសទី១ ឆ្នាំ២០២៥ កើនឡើង ១៣ករណី ស្មើ ១៣,១៣ភាគរយ។ យោងតាមរបាយការណ៍ របស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងចំណោមបទល្មើសដែលសមត្ថកិច្ចបង្ក្រាបបាននោះ រួមមាន...

ដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន។

ដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន។ ទីស្តីការក្រសួងព័ត៌មាន, ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦...

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញទទួលបដិសណ្ឋារកិច្ច និងដាក់ពង្រាយកម្លាំង ការពារសន្តិសុខ សុវត្ថិភាព ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈ អាស៊ានលើកទី២៣ អាស៊ានបូកបី លើកទី៨

សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងដាក់ពង្រាយកម្លាំង ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូន សម្ដេចមហាបវរធិបតី ហ៊ុន...

លោកឧត្តមសេនីយ៍ទោ ស ថេង ចុះត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ នៃស្រុកភ្នំក្រវ៉ាញ

ផោពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះតាមដាន ត្រួតពិនិត្យ ណែនាំតម្រង់ទិស និងពង្រឹងរបៀបរបបការងារ ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ចិញ្ចៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវ៉ាញ។ ‎ ‎ក្នុងឱកាសនោះ លោកស្នងការបានណែនាំដល់កម្លាំងនគរបាលប៉ុស្តិ៍ឱ្យយកចិត្តទុកដាក់ពង្រឹងការងារផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា និងប្រជាពលរដ្ឋ ដោយផ្តោតលើផលប៉ះពាល់នៃគ្រឿងញៀន ល្បែងស៊ីសង...

រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត 10 05-Aug-2026 Sub-nation news Share Link ព្រៃវែង៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧...

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញ ស្តីពីការប្រើប្រាស់អាវុធ ការថែទាំ និងការរក្សាអាវុធ

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញ ស្តីពីការប្រើប្រាស់អាវុធ ការថែទាំ និងការរក្សាអាវុធ 7 05-Aug-2026 Social Security News Share Link ខេត្តកែប៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គសិក្សាបំប៉នជំនាញ...

ឯកឧត្តម ឡាំ ជា អញ្ជើញដឹកនាំកិច្ចប្រជុំសេចក្តីព្រាង ស្តីពីរបបគ្រប់គ្រងព្រំដែនគោករវាងរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញដឹកនាំកិច្ចប្រជុំសេចក្តីព្រាង ស្តីពីរបបគ្រប់គ្រងព្រំដែនគោករវាងរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរង អគ្គនាយករង អនុប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារដែនទឹក ប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារដែនគោក និងអង្គភាពជំនាញផងដែរ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ...

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តបទបញ្ជាលេខ ០១ ប.ប. និងអនុក្រឹត្យលេខ ០៣ អនក្រ. ស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហៅកាត់ថា គ.ប.ឆ.ប.ខ. ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម...