ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមជាអនុគណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៦
បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមជាអនុគណៈកម្មការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៦ ឱ្យចូលបម្រើការងារ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកេខ៤ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន ៣៤៩នាក់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស្វាយ ចាន់ដា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាប្រធានអនុគណៈកម្មការក្រុមទី១ លោកវរសេនីយ៍ទោ ប៉ាង រំដួល នាយរងការិយាល័យបុគ្គលិក តំណាងអគ្គស្នងការនគរបាលជាតិ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ










