ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកឧក្រិដ្ឋឆ្លងដែនលើកទី២០ (20TH AMMTC) នៅប្រទេសហ្វីលីពីន

admin By admin October 20, 2026

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍និងប្រធានកុងស៊ុលអាស៊ាន ឆ្នាំ២០២៦ (DGICM Chair) បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកឧក្រិដ្ឋឆ្លងដែនលើកទី២០ (20TH AMMTC) នៅទីក្រុងម៉ាកាទី ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ២០-២១ ខែតុលា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ បានចូលរួមកិច្ចប្រជុំ AMMTC លើកទី២០ ដោយបានរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលកិច្ចប្រជុំ DGICM លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានរៀបចំនៅខេត្តសៀមរាប កាលពីថ្ងៃទីថ្ងៃទី ២៤-២៥ ខែមិថុនា ឆ្នាំ២០២៦ ។ជាលទ្ធផល ឯកសារទស្សនាទានសំខាន់ចំនួន ០២ ក្នុងក្របខ័ណ្ឌ DGICM ត្រូវបានអនុម័តជាផ្លូវការដោយកិច្ចប្រជុំ AMMTC លើកទី២០ (១) ឯកសារទស្សនាទានស្តីពីការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តោប្រវេសន៍អាស៊ាន (AITC) ដែលស្នើដោយកម្ពុជា និង (២) ឯកសារទស្សនាទានស្តីពីការបង្កើតវេទិកាប្រធានកុងស៊ុលនៃក្រសួងការបរទេសអាស៊ាន ដែលស្នើដោយឥណ្ឌូនេស៊ី ។

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *