ឯកឧត្ដម សំរិទ្ធ ឌី ឯកឧត្ដម ហ៊ូ សាគុណ និងឯកឧត្ដម ថង សាវុន អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំរាយការណ៍អំពីវឌ្ឍនភាព និងលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៦ របស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍្ត ទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សំរិទ្ធឌីឯកឧត្ដម ហ៊ូ សាគុណ និងឯកឧត្ដម ថង សាវុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតីបតីដឹកនាំកិច្ចប្រជុំរាយការណ៍អំពីវឌ្ឍនភាព និងលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៦ របស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងមហាផ្ទៃ អគ្គស្នងការរង ប្រធានសេនាធិការដ្ឋាន អនុប្រធាន ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ។
ឯកឧត្ដម គណៈអធិបតីប្រធានអង្គប្រជុំបានលើកឡើងថាកិច្ចប្រជុំនេះបានផ្តោតលើការពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលនាយកដ្ឋានកណ្តាលនគរបាលព្រំដែនសម្រេចបានក្នុងខែតុលា ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងចំណុចដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់អង្គភាព។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិភាក្សាលើការកំណត់ទិសដៅ និងអាទិភាពការងារសម្រាប់ខែវិច្ឆិកា ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង និងការពារសន្តិសុខតាមបណ្តោយព្រំដែន សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ចុងបញ្ចប់នៃកិច្ចប្រជុំនេះដែរ ឯកឧត្ដម គណៈអធិបតី រដ្ឋលេខាធិការ គណៈអង្គប្រជុំបានស្មើអង្គភាពពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារតាមផែនការដែលបានដាក់ចេញ ពង្រឹងស្មារតីទទួលខុសត្រូវ និងសហការគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបំពេញភារកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឱ្យបានល្អប្រសើរ ស្របតាមគោលនយោបាយ និងទិសដៅដឹកនាំរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ









