លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែតុលា ឆ្នាំ ២០២៦ និងលេីកទិសដៅការងារបន្ត
ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៦ ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំ បូកសរុប លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែតុលា ឆ្នាំ ២០២៦ និងលេីកទិសដៅការងារបន្ត ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង នាយ នាយរងការិយាល័យចំណុះផែនទាំងអស់ លោក លោកស្រីនាយផ្នែកចំណុះផែនការងារព្រហ្មទណ្ឌ គ្រឿងញៀន សន្តិសុខ ប្រឆាំងការជួញដូរមនុស្ស សណ្តាប់ធ្នាប់ អត្តសញ្ញាណកម្ម និងផែនការងារអន្តោប្រវេសន៍។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ









