ឯកឧត្តម អ៊ូច ចាន់ណូរ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារខ្លឹមសារ នៃគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ៦ប្រទេស
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារខ្លឹមសារ នៃគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ៦ប្រទេស ដើម្បីពិភាក្សាការងារសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រី ៦ប្រទេស ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ









