ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំពិធីបើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល

admin By admin October 26, 2026

បាត់ដំបង៖ ដោយមានការចង្អុលណែនាំរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំពិធីបើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ នៅសាលប្រជុំអគារA នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង។

និងមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន លោកវរសេនីយ៍ស្នងការរង លោកអធិការ លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក មន្ត្រីជំនាញពាក់ព័ន្ធ និងសិក្ខាកាមមកពីស្នងការដ្ឋានគរបាលខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ សរុបចំនួន២២០នាក់ ស្រី៥៥នាក់ ក្នុងនោះ សិក្ខាកាមចំនួន ១៦៩នាក់ ស្រី៥៣នាក់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *