ឯកឧត្តម ឃួង ស្រេង អញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យព្រះសីសុវត្ថិ រាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១០ សីហា ២០២៦ នៅវិទ្យាល័យព្រះសីសុវត្ថិ រាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

សូមបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃទី ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១.២៣៨ នាក់។

គួរឱ្យដឹងថា ចំពោះទិដ្ឋភាព ទាក់ទងនឹងសន្តិសុខសណ្តាប់ធ្នាប់ ជុំវិញបរិវេណមណ្ឌលប្រឡងទាំងអស់នៅរាជធានីភ្នំពេញ ត្រូវបានរៀបចំយ៉ាងល្អប្រសើរ ដោយមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច ក្រោមការយកចិត្តទុកដាក់និងណែនាំ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសការផ្ញើកង់-ម៉ូតូនៅតាមបណ្ទលប្រឡង ដែលរៀបចំដោយអាជ្ញាធរមានសមត្ថកិច្ច មិនត្រូវបានបង់ប្រាកឡើយ។

នាព្រឹកនេះ ដំណើរការ សំណេរ មានសកម្មភាពឆែកប្រមូលសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗ ពីបេក្ខជនដោយគណៈកម្មការអនុរក្ស។

សូមជម្រាបថា ការប្រឡងបាក់ឌុប ឆ្នាំ២០២៦នេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៥១.២៣៨ នាក់ (ស្រី ៨៤ .៧៣៥ នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧.៤៤៥ នាក់ (ស្រី ២២.១៩៣ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣.៧៩៣ នាក់ (ស្រី ៦២ ៥៤២ នាក់)៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *