ស្នងការនគរបាលរាជធានីភ្នំពេញ ប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងម៉ូតូចំនួន០៥គ្រឿង របស់ក្រុមសម្ព័ន្ធមេត្រីភាព និងសប្បុរសជន ជូនកងកម្លាំងនគរបាលប្រចាំទិសភូមិភាគទី៥

អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាង លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ រៀបចំចាត់ចែង និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងម៉ូតូចំនួន០៥គ្រឿង របស់ក្រុមសម្ព័ន្ធមេត្រីភាព និងសប្បុរសជន ជូនកងកម្លាំងនគរបាលប្រចាំទិសភូមិភាគទី៥ (ខេត្តបន្ទាយមានជ័យ) ដើម្បីបន្តយកចិត្តទុកដាក់គាំទ្រកម្លាំងនគរបាលជាតិឈរជើងនៅជួរមុខ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *