ឯកឧត្តម នៅ លក្ខណា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.) និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.)
August 14, 2026
នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.) និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.)។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ក.ប. ដែលបានរៀបចំនៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ មកពីក្រសួង-ស្ថាប័ន ដែលជាអនុប្រធាន សមាជិក និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន៣៥រូប៕










